Friday, July 17, 2015

វិធី​ព្យាបាល​ជំងឺ​សេកមួយ​ចំនួន​


ដោយ​វិជ្ជបណ្ឌិត ស៊ីម វិចិត្រ

. បង្ការ​ជំងឺ​ឲ្យ​សេក​ចិញ្ចឹម​សេក​ក្នុង​រដូវ​ផ្ការីក
រដូវ​ផ្ការីក​ជា​រដូវ​ដែល​សេក និង​សេក​ចិញ្ចឹម​ងាយ​មាន​ជំងឺ​បំផុត
សេក​មួយ​ចំនួន​ពេល​ជួប​អាកាស​ត្រជាក់ កំដៅខ្លួន​ក៏​បាន​កើន​ឡើង​ដើម្បី​ការពារ ហើយ​ក៏​​នាំ​ឲ្យ​ឈឺ ។ ក្នុងករណី​នេះ យើង​គួរ​យក​ត្រួយ​ស្លឹក​សូល (willow) ឲ្យ​សេក​ ស៊ី ដើម្បី​ឲ្យ​សេក​បាន​ត្រជាក់ ហើយ​យើង​ក៏​អាច​បន្ថយ​​ចំនួន​​គ្រាប់​ដែល​មាន​ជាតិ​ប្រេង​ ហើយ​ឲ្យ​សេក​ផឹក​ berberin មួយ​ដង​ក្នុង​មួយ​សប្ដាហ៍ (យក​ berberin មួយ​គ្រាប់​ប្រហែល ១ក្រាម លាយ​ជា​មួយ​នឹង​ទឹក​ស្អាត) ក៏​អាច​ជួយ​ឲ្យ​សេក​ត្រជាក់​ជាង
ឯ​រដូវ​ក្ដៅ​វិញ សេក​​ក៏​ងាយ​នឹង​ឈឺ​ដែរ ដូច្នោះ​ហើយ​ក្រៅ​ពី​ការ​ថែទាំ​សេក​​ដូចធម្មតា ត្រូវ​ឧស្សាហ៍​សម្អាត​ទ្រុង និង​ប្រយ័ត្ន​ប្រភព​ចំណី ផ្ដល់​ទឹក​ផឹក​​ឲ្យ​សេក​គ្រប់គ្រាន់ និង​ការពារ​មិន​ឲ្យ​មូស​ខាំ ។ ម្ដងម្កាល អាច​ឲ្យ​សេក​ស៊ី​ធញ្ញជាតិ ស៊ី​គ្រាប់​ស្មៅ​ខ្ចី គ្រាប់​ពោត​ខ្ចី ដើម្បី​ជួយ​ឲ្យ​សេក​មាន​មាំមួន អាច​បង្ការ​បាន​ជំងឺ ។
. ព្យាបាល​ជំងឺ​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​សេក
កន្ទុយ​សេក​មាន​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​មួយ វា​បញ្ចេញ​ជាតិ​ខ្លាញ់​ជួយ​ឲ្យ​រោម​សេក​រលូង ។ សេក​ដែល​ត្រូវ​ជំងឺ​នេះ ត្រូវ​អស់​កម្លាំង នឿយ​ហត់ រោម​ជ្រុះ មិន​ស៊ី​ចំណី ​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​ហើម ក្រហម ជួនកាល​មាន​ខ្ទុះ​ទៀត​ផង។ ប្រសិនបើ​ក្រពេញ​នេះ​ត្រូវ​របួស ឬ​ត្រូវ​ឆ្លង​មេរោគ ឬ​ត្រូវ​ត្រជាក់​ពេក ឬ​ក្ដៅ​ពេក​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​​ជំងឺ​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​សេក​ដែរ ។
ប្រសិនបើ​ឃើញ​ថា​សេក​ត្រូវ​ជំងឺ​នេះ ត្រូវ​ព្យាបាល​ដោយ​របៀប​ដូច​ខាង​ក្រោម​នេះ ៖
Ø  យក​អាល់កុល ឬ​ទឹក​អ៊ីយ៉ូត​លាង​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់ ។
Ø  យក​ម្ជុល​ដែល​មាន​សម្អាត​រួច​ហើយ បុក​ឲ្យ​ធ្លុះ​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់ ហើយ​ច្របាច់​យក​ខ្ទុះ​ចេញ (ច្របាច់​ឲ្យ​អស់​ខ្ទុះ ហើយ​ឃើញ​មាន​ឈាម​ទើប​បាន ប្រសិនបើ​មិន​ទាន់​ឃើញ​ឈាម​ទេ គឺ​នៅ​សល់​ខ្ទុះ និង​មេរោគ​ជំងឺ​នៅ​ឡើយ)
Ø  លាប​អាល់កុល ឬ​អ៊ីយ៉ូត​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​សេក​ម្ដង​ទៀត ។
ក្រោយ​ពេល​ព្យាបាល​ហើយ គួរ​ឲ្យ​សេក​សម្រាក​នៅ​កន្លែង​ស្ងាត់ ត្រជាក់ កុំ​ឲ្យ​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ឲ្យ​សេក​ស៊ី​ចំណី​មាន​ជាតិ​បំពាន់​ មួយ​រយៈពេល​ក្រោយ សេក​នឹង​អស់​ជំងឺ ។
. ព្យាបាល​ជំងឺ​ជើង​ឲ្យ​សេក
សេក​ដែល​ដាក់​ក្នុង​ទ្រុង​យូរ ជើង​ងាយ​ត្រូវ​របួស​ដោយសារ​មាន​ដែក​ស្រួច​បុក ឬ​ត្រូវ​សត្វ​ល្អិត​ដូច​ជា ស្រមោច​ជាដើម នាំ​ឲ្យ​ឆ្លង​មេរោគ​ កើត​ខ្ទុះ​ ប្រសិនបើ​ស្ថានភាព​ធ្ងន់ធ្ងរ​អាច​នាំ​ឲ្យ​ស្អុយ​សាច់ ពុក​ឆ្អឹង​ទៀត​ផង។
ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ជំងឺ​នេះ យើង​ត្រូវ​ឧស្សាហ៍​សំអាត​ទ្រុង​ដោយ​ថ្នាំ​កម្ចាត់​មេរោគ ហើយ​ក៏​យក​វត្ថុ​ស្រួច​ដែល​អាច​ធ្វើ​ឲ្យ​សត្វ​របួស​ចេញ​ផុត​ពី​ទ្រុង ។ ប្រសិនបើ​សត្វ​ត្រូវ​ជំងឺ​ហើយ យើង​អាច​ព្យាបាល​ដូច​ខាងក្រោម​នេះ៖
Ø  យក​កាំបិត​ ឬ​ឡាម កាត់​កន្លែង​របួស​ដើម្បី​យក​ខ្ទុះ​ចេញ
Ø  រួច​យក​ទឹកអំបិល​វិជ្ជាសាស្ត្រ​លាង​កន្លែង​វះកាត់ ក្រោយ​មក​លាប​ម្សៅ​អ៊ីយ៉ូត និង​ថ្នាំ​ផ្សះ​លើ​កន្លែង​វះកាត់។
. កម្ចាត់​សត្វល្អិត
សត្វល្អិត​ដែល​បង្ក​ជំងឺ​ឲ្យ​សេក​តូច​ណាស់ វា​នៅ​ក្នុង​រោម​ និង​ស្បែក​សេក ហើយ​ស៊ី​ស្បែក​សេក ជួនកាល វា​ជញ្ជក់​ឈាម​សេក​ផង។ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​សត្វល្អិត​បង្ក​ជំងឺ​ឲ្យ​សេក សំខាន់​បំផុត​គឺ​ត្រូវ​រក្សា​ទ្រុង​សេក​ឲ្យ​បាន​ស្អាត ស្ងួត​ជានិច្ច ហើយ​ត្រូវ​ពិនិត្យ​សេក​ឲ្យ​ ទៀងទាត់​ដើម្បី​រក​ឃើញ​ចៃ ឬ​សត្វល្អិត​ទាន់ពេល។ ពេល​សម្អាត​ទ្រុង​សេក យើង​អាច​ច្រមុជ​ទ្រុង​ក្នុង​ទឹក​ក្ដៅ (គ្រប់​១០០​អង្សា​សេ)។ សម្រាប់​សេក​មាន​សត្វល្អិត​ធ្វើទុក្ខ យើង​យក​ទឹក​ដែល​បាន​លាយ​ជា​មួយ​ប្រេងឥន្ធនៈ​ស្រោច​តិចៗ​លើ​រោម​សេក រួច​យក​ម្សៅ naphthalene រោយ​លើ​រោម​សេក (គួរ​ច្របាច់​ស្រាល​ឲ្យ​ម្សៅ​ជ្រាប​ចូល​ដល់​ស្បែក)
. ទប់ស្កាត់​មិន​ឲ្យ​សេក​សល់​ជាតិ​ខ្លាញ់
សេក​ក្នុង​ទ្រុង​យូរ តិច​ចលនា ហើយ​ស៊ី​ចំណី​មាន​ជាតិ​ខ្លាញ់​ច្រើន (ដូច​ជា​គ្រាប់​ឈូករ័ត្ន ល្ង សណ្ដែកដី) ងាយ​បណ្ដាល​ឲ្យ​សល់​ជាតិ​ខ្លាញ់។ សេក​សល់​ជាតិ​ខ្លាញ់ មិន​សកម្ម​ដូច​ធម្មតា មិន​រាំ​ច្រៀង ពិបាក​ដកដង្ហើម ជួនកាល​មាន​សេក​កំពុង​ច្រៀងរាំ ស្រាប់តែ​ប្រកាច់​ងាប់​ក៏​មាន។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​សេក​សល់​ជាតិ​ខ្លាញ់ យើង​គួរ​ឲ្យ​សេក​ស៊ី​គ្រាប់​ចំនួន តាម​វេលា​បាន​កំណត់ ។ ម្ដងម្កាល​អាច​ឲ្យ​សេក​មាន​កន្លែង​ទូលាយ​អាច​ចលនា​បាន ឬ​ពង្រីក​ទ្រុង​ឲ្យ​សេក​ងាយ​ចលនា​ជាង។
. ព្យាបាល​ជំងឺ​ក្រពះ​ឲ្យ​សេក
សេក​ស៊ី​ចំណី​ផ្អូម ឬ​ផឹក​ទឹក​មិន​ស្អាត អាច​បណ្ដាល​ឲ្យ​សេក​ឈឺ​ក្រពះ រលាក់​ក្រពះ។ ពេល​ត្រូវ​ឈឺ​ក្រពះ​សេក​ស្គម ជ្រុះ​រោម សំកុក អាចម៍​ទន់ មាន​ពណ៌​លឿងៗ សៗ ក្លិន​មិនល្អ។ ប្រសិនបើ​មិន​ព្យាបាល​ទាន់ពេល​ទេ សេក​អាច​នឹង​ងាប់។ ដើម្បី​ជៀសវាង​ជំងឺ​ឈឺ​ក្រពះ​សេក យើង​ត្រូវ​យកចិត្ត​ទុកដាក់​ចំណី និង​ទឹកផឹក​ឲ្យ​សេក កុំ​ឲ្យ​កខ្វក់​។ សម្រាប់​សេក​មាន​ជំងឺ ត្រូវ​ដាក់​នៅ​កន្លែង​មិន​ត្រូវ​ខ្យល់ កក់ក្ដៅ​។ ឲ្យ​សេក​ផឹក​ថ្នាំ​រាក​មួល (ពី ០.២ ដល់ ១ មិល្លីក្រាម) លាយ​ជា​មួយ​ទឹក​ស្ករ។ ឲ្យ​សេក​ផឹក​ក្នុង​រយៈពេល ៣ថ្ងៃ។ ក្រៅ​ពី​នោះ ក៏​គួរ​លាយ​ម្សៅ​ធ្យូង (ធ្យូង​ឱស​ធម្មតា​ក៏​បាន)​ក្នុង​ចំណី​សេក​ ធ្យូង​នេះ​នឹង​បឺត​ជាតិ​ពុល​ក្នុង​ក្រពះ​សេក​។
. ជំងឺ​ផ្លូវ​ដង្ហើម និង​សួត
អាកាសធាតុ​ផ្លាស់ប្ដូរ​លឿន​ពេក ឬ​ក្រោយ​ពេល​ងូតទឹក​ក៏​ត្រូវ​ខ្យល់​ត្រជាក់​ភ្លាម សេក​ក៏​ងាយ​ត្រូវ​ជំងឺ​ផ្ដាសាយ រោម​ជ្រុះ​ ពិបាក​ដកដង្ហើម ឬ​ស្ទះ​បង្ហើម​ ស៊ី​តិច ចាប់ផ្ដើម​ហូរ​ទឹក​ច្រមុះ ជួនកាល​សេក​ញ័រៗ ចង់​ដួល ។ ធម្មតា​សេក​ងាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​ណាស់។ ពេល​សេក​ត្រូវ​ជំងឺ​នេះ​ ត្រូវ៖
Ø  រក្សា​សេក​នៅ​កន្លែង​ដែល​មិន​ត្រូវ​ខ្យល់ ប៉ុន្តែ​មិន​មាន​ថប់​ពេក ហើយ​កុំ​អ៊ូអរ​។
Ø  ឲ្យ​សេក​ស៊ី​ចំណី​សម្បូណ៌​ជីវជាតិ
Ø  បន្តក់​ប្រេង​ចូល​សំឡី​ហើយ​ជូត​ច្រមុះ​សេក
Ø  លាយ​ទឹក​ស្ករ (ស្ករ​ស) ឲ្យ​សេក​ផឹក ហើយ​ក៏​ឲ្យ​សេក​ផឹក Tetraxilin មួយ​ថ្ងៃ២​ដង មួយ​បង​ពី២ ដល់ ៣ មិល្លីក្រាម​រហូត​ដល់​ពេល​សេក​ជា​ពី​ជំងឺ។


ក្នុង​ករណី​មិន​អាច​ព្យាបាល​សេក​ដោយ​ខ្លួន​ឯង​បាន លោក អ្នក​អាច​យក​សេក​មក​ Parrot Market ដើម្បី​គ្រូពេទ្យ​សត្វ​របស់​យើង​ខ្ញុំ​មើល​ថែ​ឲ្យ ! 

1 comment:

  1. តើប្រភេទប្រេងអ្វីដើម្បីបន្តក់ចូលសំឡីហើយជូតច្រមុះសេក?

    ReplyDelete