Thursday, July 16, 2015

សេក Sun Conure

កូនសេក Sun Conure ប្រហែលជាង​ ១ខែ
សេក Sun Conure ជាសេកប្រភេទមធ្យម។ ពេលធំពេញវ័យ មានប្រវែងខ្លួនប្រហែល 30cm ទម្ងន់ប្រហែល 110g។ សេកនេះមានឈ្មោះជាភាសាអង់គ្លេសម៉្យាងទៀតគឺ Sun Parakeet ភាគច្រើនរស់នៅតំបន់ព្រៃលិចទឹក ស្ថិតក្នុងទ្វីបអាមេរិកាំងឡាតាំង ភាគខាងត្បូង និងកណ្តាល។

សេក Sun Conure ជាប្រភេទសត្វចិញ្ចឹមស្និទ្ធស្នាលជាមួយមនុស្ស មានរោមក្បាលពណ៌ក្រហមលាយពណ៌លឿង រោមស្លាបពណ៌បៃតង និងរោមពោះពណ៌លឿង ឬលឿងលាយបៃតង។ សេកប្រភេទនេះមានចិញ្ចឹមយ៉ាងច្រើនក្នុងកសិដ្ឋានផ្សេងៗគ្នា ក្នុងប្រទេសថៃ។

យើងខ្ញុំមាននាំចូលសេក Sun Conure ពីកសិដ្ឋានប្រទេសថៃជារៀងរាល់សប្តាហ៍ បើប្រិយមិត្តចាប់អារម្ម សូមទាក់ទងលេខទូរសព្ទ 096-51-18-423 /081-33-88-29 /077-76-08-33។ សូមអរគុណ។
សេក Sun Conure ជាង ៣ខែ ចេះចឹកចំណី

No comments:

Post a Comment