ដោយវិជ្ជបណ្ឌិត
ស៊ីម វិចិត្រ
១. បង្ការជំងឺឲ្យសេកចិញ្ចឹមសេកក្នុងរដូវផ្ការីក
រដូវផ្ការីកជារដូវដែលសេក
និងសេកចិញ្ចឹមងាយមានជំងឺបំផុត
សេកមួយចំនួនពេលជួបអាកាសត្រជាក់ កំដៅខ្លួនក៏បានកើនឡើងដើម្បីការពារ ហើយក៏នាំឲ្យឈឺ
។ ក្នុងករណីនេះ យើងគួរយកត្រួយស្លឹកសូល (willow) ឲ្យសេក ស៊ី ដើម្បីឲ្យសេកបានត្រជាក់ ហើយយើងក៏អាចបន្ថយចំនួនគ្រាប់ដែលមានជាតិប្រេង ហើយឲ្យសេកផឹក berberin មួយដងក្នុងមួយសប្ដាហ៍ (យក berberin មួយគ្រាប់ប្រហែល ១ក្រាម
លាយជាមួយនឹងទឹកស្អាត) ក៏អាចជួយឲ្យសេកត្រជាក់ជាង ។
ឯរដូវក្ដៅវិញ សេកក៏ងាយនឹងឈឺដែរ ដូច្នោះហើយក្រៅពីការថែទាំសេកដូចធម្មតា ត្រូវឧស្សាហ៍សម្អាតទ្រុង និងប្រយ័ត្នប្រភពចំណី ផ្ដល់ទឹកផឹកឲ្យសេកគ្រប់គ្រាន់ និងការពារមិនឲ្យមូសខាំ ។
ម្ដងម្កាល អាចឲ្យសេកស៊ីធញ្ញជាតិ ស៊ីគ្រាប់ស្មៅខ្ចី គ្រាប់ពោតខ្ចី
ដើម្បីជួយឲ្យសេកមានមាំមួន អាចបង្ការបានជំងឺ ។
២. ព្យាបាលជំងឺក្រពេញបញ្ចេញជាតិខ្លាញ់សេក
កន្ទុយសេកមានក្រពេញបញ្ចេញជាតិខ្លាញ់មួយ
វាបញ្ចេញជាតិខ្លាញ់ជួយឲ្យរោមសេករលូង ។ សេកដែលត្រូវជំងឺនេះ
ត្រូវអស់កម្លាំង នឿយហត់ រោមជ្រុះ មិនស៊ីចំណី ក្រពេញបញ្ចេញជាតិខ្លាញ់ហើម
ក្រហម ជួនកាលមានខ្ទុះទៀតផង។ ប្រសិនបើក្រពេញនេះត្រូវរបួស
ឬត្រូវឆ្លងមេរោគ ឬត្រូវត្រជាក់ពេក
ឬក្ដៅពេកក៏អាចនាំឲ្យមានជំងឺជំងឺក្រពេញបញ្ចេញជាតិខ្លាញ់សេកដែរ ។
ប្រសិនបើឃើញថាសេកត្រូវជំងឺនេះ
ត្រូវព្យាបាលដោយរបៀបដូចខាងក្រោមនេះ ៖
Ø
យកអាល់កុល
ឬទឹកអ៊ីយ៉ូតលាងក្រពេញបញ្ចេញជាតិខ្លាញ់ ។
Ø
យកម្ជុលដែលមានសម្អាតរួចហើយ
បុកឲ្យធ្លុះក្រពេញបញ្ចេញជាតិខ្លាញ់ ហើយច្របាច់យកខ្ទុះចេញ (ច្របាច់ឲ្យអស់ខ្ទុះ
ហើយឃើញមានឈាមទើបបាន ប្រសិនបើមិនទាន់ឃើញឈាមទេ គឺនៅសល់ខ្ទុះ
និងមេរោគជំងឺនៅឡើយ) ។
Ø
លាបអាល់កុល
ឬអ៊ីយ៉ូតក្រពេញបញ្ចេញជាតិខ្លាញ់សេកម្ដងទៀត ។
ក្រោយពេលព្យាបាលហើយ
គួរឲ្យសេកសម្រាកនៅកន្លែងស្ងាត់ ត្រជាក់ កុំឲ្យក្ដៅពេក ឬត្រជាក់ពេក ឲ្យសេកស៊ីចំណីមានជាតិបំពាន់
មួយរយៈពេលក្រោយ សេកនឹងអស់ជំងឺ ។
៣. ព្យាបាលជំងឺជើងឲ្យសេក
សេកដែលដាក់ក្នុងទ្រុងយូរ
ជើងងាយត្រូវរបួសដោយសារមានដែកស្រួចបុក ឬត្រូវសត្វល្អិតដូចជា ស្រមោចជាដើម
នាំឲ្យឆ្លងមេរោគ កើតខ្ទុះ
ប្រសិនបើស្ថានភាពធ្ងន់ធ្ងរអាចនាំឲ្យស្អុយសាច់ ពុកឆ្អឹងទៀតផង។
ដើម្បីទប់ស្កាត់មិនឲ្យមានជំងឺនេះ
យើងត្រូវឧស្សាហ៍សំអាតទ្រុងដោយថ្នាំកម្ចាត់មេរោគ
ហើយក៏យកវត្ថុស្រួចដែលអាចធ្វើឲ្យសត្វរបួសចេញផុតពីទ្រុង ។
ប្រសិនបើសត្វត្រូវជំងឺហើយ យើងអាចព្យាបាលដូចខាងក្រោមនេះ៖
Ø
យកកាំបិត
ឬឡាម កាត់កន្លែងរបួសដើម្បីយកខ្ទុះចេញ
Ø
រួចយកទឹកអំបិលវិជ្ជាសាស្ត្រលាងកន្លែងវះកាត់
ក្រោយមកលាបម្សៅអ៊ីយ៉ូត និងថ្នាំផ្សះលើកន្លែងវះកាត់។
៤. កម្ចាត់សត្វល្អិត
សត្វល្អិតដែលបង្កជំងឺឲ្យសេកតូចណាស់
វានៅក្នុងរោម និងស្បែកសេក ហើយស៊ីស្បែកសេក ជួនកាល វាជញ្ជក់ឈាមសេកផង។
ដើម្បីទប់ស្កាត់មិនឲ្យមានសត្វល្អិតបង្កជំងឺឲ្យសេក
សំខាន់បំផុតគឺត្រូវរក្សាទ្រុងសេកឲ្យបានស្អាត ស្ងួតជានិច្ច
ហើយត្រូវពិនិត្យសេកឲ្យ ទៀងទាត់ដើម្បីរកឃើញចៃ ឬសត្វល្អិតទាន់ពេល។
ពេលសម្អាតទ្រុងសេក យើងអាចច្រមុជទ្រុងក្នុងទឹកក្ដៅ (គ្រប់១០០អង្សាសេ)។
សម្រាប់សេកមានសត្វល្អិតធ្វើទុក្ខ
យើងយកទឹកដែលបានលាយជាមួយប្រេងឥន្ធនៈស្រោចតិចៗលើរោមសេក រួចយកម្សៅ naphthalene រោយលើរោមសេក
(គួរច្របាច់ស្រាលឲ្យម្សៅជ្រាបចូលដល់ស្បែក) ។
៥. ទប់ស្កាត់មិនឲ្យសេកសល់ជាតិខ្លាញ់
សេកក្នុងទ្រុងយូរ
តិចចលនា ហើយស៊ីចំណីមានជាតិខ្លាញ់ច្រើន (ដូចជាគ្រាប់ឈូករ័ត្ន ល្ង
សណ្ដែកដី) ងាយបណ្ដាលឲ្យសល់ជាតិខ្លាញ់។ សេកសល់ជាតិខ្លាញ់
មិនសកម្មដូចធម្មតា មិនរាំច្រៀង ពិបាកដកដង្ហើម ជួនកាលមានសេកកំពុងច្រៀងរាំ
ស្រាប់តែប្រកាច់ងាប់ក៏មាន។ ដើម្បីជៀសវាងកុំឲ្យសេកសល់ជាតិខ្លាញ់
យើងគួរឲ្យសេកស៊ីគ្រាប់ចំនួន តាមវេលាបានកំណត់ ។ ម្ដងម្កាលអាចឲ្យសេកមានកន្លែងទូលាយអាចចលនាបាន
ឬពង្រីកទ្រុងឲ្យសេកងាយចលនាជាង។
សេកស៊ីចំណីផ្អូម
ឬផឹកទឹកមិនស្អាត អាចបណ្ដាលឲ្យសេកឈឺក្រពះ រលាក់ក្រពះ។
ពេលត្រូវឈឺក្រពះសេកស្គម ជ្រុះរោម សំកុក អាចម៍ទន់ មានពណ៌លឿងៗ សៗ
ក្លិនមិនល្អ។ ប្រសិនបើមិនព្យាបាលទាន់ពេលទេ សេកអាចនឹងងាប់។
ដើម្បីជៀសវាងជំងឺឈឺក្រពះសេក យើងត្រូវយកចិត្តទុកដាក់ចំណី និងទឹកផឹកឲ្យសេក
កុំឲ្យកខ្វក់។ សម្រាប់សេកមានជំងឺ ត្រូវដាក់នៅកន្លែងមិនត្រូវខ្យល់
កក់ក្ដៅ។ ឲ្យសេកផឹកថ្នាំរាកមួល (ពី ០.២ ដល់ ១ មិល្លីក្រាម) លាយជាមួយទឹកស្ករ។
ឲ្យសេកផឹកក្នុងរយៈពេល ៣ថ្ងៃ។ ក្រៅពីនោះ ក៏គួរលាយម្សៅធ្យូង (ធ្យូងឱសធម្មតាក៏បាន)ក្នុងចំណីសេក
ធ្យូងនេះនឹងបឺតជាតិពុលក្នុងក្រពះសេក។
៧. ជំងឺផ្លូវដង្ហើម
និងសួត
អាកាសធាតុផ្លាស់ប្ដូរលឿនពេក
ឬក្រោយពេលងូតទឹកក៏ត្រូវខ្យល់ត្រជាក់ភ្លាម សេកក៏ងាយត្រូវជំងឺផ្ដាសាយ
រោមជ្រុះ ពិបាកដកដង្ហើម ឬស្ទះបង្ហើម ស៊ីតិច ចាប់ផ្ដើមហូរទឹកច្រមុះ
ជួនកាលសេកញ័រៗ ចង់ដួល ។ ធម្មតាសេកងាប់ដោយសារជំងឺនេះច្រើនណាស់។ ពេលសេកត្រូវជំងឺនេះ
ត្រូវ៖
Ø
រក្សាសេកនៅកន្លែងដែលមិនត្រូវខ្យល់
ប៉ុន្តែមិនមានថប់ពេក ហើយកុំអ៊ូអរ។
Ø
ឲ្យសេកស៊ីចំណីសម្បូណ៌ជីវជាតិ
Ø
បន្តក់ប្រេងចូលសំឡីហើយជូតច្រមុះសេក
Ø
លាយទឹកស្ករ
(ស្ករស) ឲ្យសេកផឹក
ហើយក៏ឲ្យសេកផឹក Tetraxilin មួយថ្ងៃ២ដង មួយបងពី២ ដល់ ៣
មិល្លីក្រាមរហូតដល់ពេលសេកជាពីជំងឺ។
ក្នុងករណីមិនអាចព្យាបាលសេកដោយខ្លួនឯងបាន
លោក អ្នកអាចយកសេកមក Parrot Market ដើម្បីគ្រូពេទ្យសត្វរបស់យើងខ្ញុំមើលថែឲ្យ
!
តើប្រភេទប្រេងអ្វីដើម្បីបន្តក់ចូលសំឡីហើយជូតច្រមុះសេក?
ReplyDelete